ការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកីឡាករស.ស.យ.ក. ខេត្តបន្ទាយមានជ័យ និងក្រុមកីឡាបាល់ទាត់តារាកម្ពុជា(CFSS) ក្រោមប្រធានបទ «កម្លាំងសាមគ្គី ដើម្បីជួរមុខ និងសន្តិភាព»

 



នៅរសៀលថ្ងៃទី៥ខែមេសា ឆ្នាំ២០២៦ លោក កែ សួនសុភាព ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍និងបើកកម្មវិធី ប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកីឡាករស.ស.យ.ក. ខេត្តបន្ទាយមានជ័យ និងក្រុមកីឡាបាល់ទាត់តារាកម្ពុជា(CFSS) ក្រោមប្រធានបទ «កម្លាំងសាមគ្គី ដើម្បីជួរមុខ និងសន្តិភាព» ដោយមានការអញ្ជើញចូលរួមពីសមាជិកសមាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ទាំង០៩ស្រុក ក្រុង នៃខេត្តបន្ទាយមានជ័យ ព្រមទាំងបងប្អូនពិតជាពលរដ្ឋនិងសិក្សានិស្សិតយ៉ាងច្រើនកុះករ
ដែលស្ថិតនៅទីលានកីឡា នៃវិទ្យាល័យ ហ៊ុនសែន ខ្លាកូនថ្មី ក្នុងក្រុងសិរីសោភ័ណ

នាឱកាសនោះដែរ លោក កែ សួនសុភាព ប្រធានសហព័ន្ធសហភាពយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ បានលើកឡើងថាការបង្កើត ព្រឹត្តិការណ៍នេះរៀបចំក្នុងគោលបំណង៖ កៀរគរមូលនិធិសប្បុរសធម៌ ជួយឧបត្ថម្ភគាំទ្របន្តដល់បងប្អូនវីរកងទ័ព និងប្រជាជនភៀសសឹក
លើកទឹកចិត្ត និងសម្ដែងការ អរគុណ ដឹងគុណ ចំពោះបងប្អូនវីរកងទ័ព និងគាំទ្រលើកទឹកចិត្តពួកគាត់ ជានិច្ច ក្នុងគ្រប់កាលៈទេសៈ និងពង្រឹងសាមគ្គីភាពជាតិ គាំទ្រគ្នា ជួយគ្នា រួមសុខរួមទុក្ខជាមួយគ្នា « ខ្មែរជួយខ្មែរ ខ្មែរតែមួយ» ក្នុងបុព្វហេតុការពារជាតិ និងសន្តិភាព៕



 

ក្រោយពីប្រកួតចប់ លោកកែ សួនសុភាព បានធ្វើសេចក្ដីអំពាវនាវទៅដល់បងប្អូនឬសមាជិកសីមាធិការសហព័ន្ធសហភាពយុវជនកម្ពុជាក៏ដូចជាកីឡាករទាំងអស់ទាំងអស់ឲ្យចូលរួមក្នុងកម្មវិធីដាំដើមឈើនៅជុំរុំភៀសសឹកដែលកំពង់ស្នាក់នៅ ភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ៕







Previous Post Next Post