ពន្ធនាគារខេត្ដបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសព្រះរាជក្រឹត្យ បន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៦




បន្ទាយមានជ័យ ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្ត បានរៀបចំពិធីប្រកាសព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៦ ដោយមានការអញ្ជើញជាអធិបតីពី លោក លី សុវណ្ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និង លោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត វណ្ណារ៉េត  ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងមានការអញ្ជើញចូលរួមពី លោកវរសេនីយ៍ឯក ពៅ ខេមរា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត លោក លោកស្រី អនុប្រធានពន្ធនាគារ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤២៦ /៥២៣ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ស្ដីពីការបន្ធូរបន្ថយទោស និងលើកលែង
ទោស ដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៦ ដែលបានខិតខំកែប្រែខ្លួនបានល្អ ក្នុងរយៈពេលទទួលរងទោសក្នុងពន្ធនាគារទទួលបានចំនួន ០៧នាក់ ស្រ្តី ០១នាក់ ក្នុងនោះ ៖
+ បន្ធូរបន្ថយរយៈពេលរងទោស០៣ខែ ចំនួន ០៥នាក់ ស្រី ០១នាក់ ។
+ បន្ធូរបន្ថយរយៈពេលរងទោស០៦ខែ ចំនួន ០២នាក់ ស្រី ០០នាក់ ។

ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំពន្ធនាគារខេត្តបន្ទាយមានជ័យ៕




Previous Post Next Post