ខេត្តព្រះសីហនុ៖ កម្លាំងការិយាល័យជំនាញ នៃមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជាជនជាតិចិនម្នាក់ រួមនឹងវត្ថុតាង ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តអនុវត្តនីតិវិធីច្បាប់ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ នេះ។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុដើម្បីស្រាវស្រាវសើបអង្កេតលម្អិតនៃជនសង្ស័យ និងបទល្មើសខាងក្រោម៖អត្តសញ្ញាណជនសង្ស័យឈ្មោះ៖ SHUN ZHENG (ភេទប្រុស អាយុ ៣០ឆ្នាំ)សញ្ជាតិ៖ ចិន (គ្មានលិខិតឆ្លងដែនជាប់ខ្លួន)
មុខរបរ៖ មិនពិតប្រាកដ
ទីលំនៅបច្ចុប្បន្ន៖ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ
បទល្មើសដែលត្រូវចោទប្រកាន់កាន់កាប់ រក្សាទុក និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ដោយជនបរទេស»



