ថ្លើមពាសមេឃមែន ត្រឹមតួនាទីជាមេប៉ុស្តិ៍សោះ ហ៊ានដោះលែងមេខ្លោងជាមេការបនល្បែងស៊ីសងយ៉ាងព្រហើន....!

 



តាមប្រភពព័ត៌មានច្បាស់ការបានខ្សឹបប្រាប់ថា លោក គឹន នឿង នាយប៉ុស្តិ៍ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប បានរងការរិះគន់ថា បានដោះលែងមេល្បែងស៊ីសងអាប៉ោងម្នាក់ដោយមិនខ្លាចញញើតនិងផ្គើនថ្នាក់លើ ការដោះលែងនេះបន្ទាប់ពីអាជ្ញាធរ ស្រុកពួកបានធ្វើការចុះបង្ក្រាបបងល្បែងអាប៉ោងកាលពីពេលថ្មីៗនេះ តាមការផ្សាយសារព័ត៌មាន sntv  យោងតាមប្រភពរាយការណ៍ថាអភិបាល រងស្រុកពួកខេត្តសៀមរាប បានចុះបង្ក្រាបល្បែងស៊ីសងដែលមានឈ្មោះ សៀង ជាមេខ្លោង សរុបមានគ្នាចំនួន ៧ នាក់ ប្រគល់ឲ្យប៉ុស្តិ៍នគរបាល ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ដើម្បីអនុវត្តតាមនីតិវិធី តែក្រោយមកបាត់ឈ្មោះ សៀង ដែលជាមេខ្លោងកាងល្បែង នៅសល់តែមនុស្ស៦អ្នក តែប៉ុណ្ណោះប៉ុណ្ណោះ និងម៉ូតូ ៣ គ្រឿង បើតាមប្រភពព័ត៌មានពីរ បងប្អូនប្រជាពលរដ្ឋបានអត់ដឹងថា  ករណីនេះនគរបាល ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ជាពិសេសលោក គឹន គឿន នឿយប៉ុស្តិ៍នគរបាលព្រៃជ្រូក អាចមានចេតនា ដោះលែងមេខ្លោងមេអាប៉ោង ឈ្មោះ សៀងឱ្យ រត់គេចខ្លួនមុនបញ្ជូនទៅអធិការសង្ស័យថាមានបារមីឱ្យលុយដើម្បីឲ្យរត់គេចខ្លួន។




ជុំវិញករណីនេះអភិបាលស្រុកពួក ខេត្តសៀមរាប លោក សិន ចាន់ថុល  បានប្រាប់អ្នកសារព័ត៌មាន sntv ថា កាលពី ខែកុម្ភៈឆ្នាំ ២០២៦ លោកបានចាត់ឱ្យអភិបាលរងស្រុកម្នាក់ចុះទៅបង្ក្រាបហើយបានយកមកធ្វើការអប់រំនៅប៉ុស្តិ៍នគរបាល ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប  ក៏ប៉ុន្តែពួកគេមិនរាងចោលនៅតែបន្តលេងល្បែងស៊ីសងអាប៉ោងខុសច្បាប់ទៀត ហើយនៅប៉ុន្មានថ្ងៃនោះលោកបានចុះទៅបង្ក្រាបផ្ទាល់ តែមេខ្លោងបើកអាប៉ោងខុសច្បាប់ ដាក់បណ្ដាញមានអ្នកមើលផ្លូវឲ្យក្រុមលេងល្បែងនោះទៀតផង លោកអភិបាលក៏បានរាយការណ៍ ទៅមុនធ្វើឲ្យ អ្នកលេងល្បែងរត់គេចអស់ហើយនៅពេលយប់លោកអភិបាលស្រុកពួក ខេត្តសៀមរាប ក៏បាន ចាត់ឱ្យអភិបាលរងស្រុកពួកខេត្តសៀមរាប ចុះទៅមើលម្ដងទៀតនៅពេលយប់លោកក៏ចាប់បានចំនួន៧  នាក់ យកមកប្រគល់អោយទៅប៉ុស្តិ៍ឃុំព្រៃជ្រូក ខេត្តសៀមរាបតែម្ដង


បើតាមអភិបាលរងស្រុកពួកខេត្តសៀមរាប បានឱ្យដឹងថាការបញ្ជាឱ្យទៅចុះបង្ក្រាប ករណីនេះលោកបាន ចាត់ការទៅអភិបាលរងស្រុកម្នាក់ឲ្យទៅបង្ក្រាបក្រោយទទួលបានសេចក្តីរាយការណ៍ ពីរអ្នកភូមិ ក្រោយមកពីរជិតការបាន ប្រគល់ទៅឲ្យប៉ុស្តិ៍ស្រាប់តែក៏បានលេងមេអាប៉ោងតែម្ដង។ ជាមួយគ្នាដដែលលោក លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ក៏បានបញ្ជាក់ផងដែរថាចំពោះករណីនេះលោកទទួលបានព័ត៌មានហើយ តែរឿងយកលុយនោះ កំពុងស្រាវជ្រាវមិនដឹងពិតឬអត់

សូមជម្រាបថា ការបង្ក្រាបល្បែងគេសង់នេះគឺបង្ក្រាបដោយអាជ្ញាធរស្រុកពួកខេត្តសៀមរាប មិនមែនលោកនាយមេប៉ុស្តិ៍ឃុំព្រៃជ្រូកស្រុកថ្មពួក ចុះបង្ក្រាបនោះទេ កាលណាប្រាប់មិនអាចបែកការជាមួយគ្នាដែរ លោក គឹន ន្លឿង មេប៉ុស្តិ៍ព្រៃជ្រូកស្រុកពួក ខេត្តសៀមរាប  មានរឿងអាស្រូវមិនប្រក្រតីជាច្រើនការដឹកនាំប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃជ្រូក ខេត្តសៀមរាប

ពាក់ព័ន្ធទៅហ្នឹងករណីនេះ អង្គភាពសារព័ត៌មាន sntv មិនទាន់ទទួលបានការបំភ្លឺពីលោកនាយ គឹន សៀង ប៉ុស្តិ៍នគរបាលឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាបនៅឡើងទេ គឺសូមពិតបាំងព័ត៍មាននេះផង៕






Previous Post Next Post