រថយន្តLEGENDER ពណ៌ស ស៊េរីឆ្នាំ 2025 បើកបរដោយល្បឿនលឿនឡើងវ៉ាជែងបុករថយន្ត អូសរ៉ុតពណ៌ខ្មៅមួយគ្រឿង កំពុងតែចតនិងម៉ូតូចំនួន ៣ គ្រឿងដួលត្រៀបត្រា.....

 



(បន្ទាយមានជ័យ) ៖ រថយន្តLEGENDER
ពណ៌ស ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2 E 6366 ធ្វើដំណើរពីជើងទៅត្បូងមកដល់ចំណុចទីតាំងហាង អ័រគីដេមានជ័យឡីងវ៉ាជែងកំពុងតែនិយាយទូរសព្ទដៃ ជ្រុលចង្កូតព្រលះនឹងរថយន្ត អុសរ៉ូត ពណ៌ខ្មៅមួយគ្រឿង ជ្រុលទៅបុកម៉ូតូចំនួន ៣ គ្រឿងបណ្ដាលដែលមានការខូចខាតជាងដំណាំមិនបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតទេ។
ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្លូវជាតិលេខ ៥៦ A ស្ថិតនៅក្នុងភូមិកំពង់ស្វាយ  សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបានប្រាប់ថា ៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តអូសរ៉ុត ពណ៌ខ្មៅមួយគ្រឿង កំពុងចតហូបកាហ្វេ និងគុយទាវមានម៉ូតូចំនួន ៣ គ្រឿង
ត្រូវរថយន្ត LEGENDER ពាក់ផ្លាក់លេខបន្ទាយមានជ័យ 2E 6366
បើកបរលឿនទិសដៅស្របគ្នាពីរជើទៅត្បូងត្បូងដោយល្បឿនលឿនកំពុងតែនិយាយទូរសព្ទដៃនិងឡើងវ៉ាជែង បានជ្រុលចង្កូតបុករថយន្តអូសរ៉ូតពណ៌ខ្មៅមួយគ្រឿងចំពីក្រោយពេញទំហឹង និងជ្រុលទៅបុកម៉ូតូចំនួន ៣ គ្រឿងទៀតកន្លែងខូចខាតយ៉ាងដំណំនៅហ្នឹងកន្លែងកើតហេតុ។

មន្ត្រីនគរបាលចរាចរណ៍ជើងគោកខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ក្រោយធ្វើការពិនិត្យវាស់វែងមូលហេតុគ្រោះថ្នាក់កើតឡើងបង្កដោយរថយន្ត LEFENDER ពាក់ផ្លាកលេខបន្ទាយមានជ័យ 2E 6366 ពណ៌ស បើកបរលឿននិងបុករះរថយន្តអូសរ៉ូតដែលកំពុងតែចតនៅខាងស្ដាំដៃនិងម៉ូតូចំនួន ៣គ្រឿង បើកបរគ្មានការប្រុងប្រយ័ត្នផ្លូវតូចចង្អៀតទើបបង្កគ្រោះថ្នាក់បណ្តាលឱ្យបុករថយន្តអូសរ៉ុតពណ៌ និងម៉ូតូចំនួន ៣ គ្រឿងទៀតរកឃើញអត្តសញ្ញាណអ្នកបើកបរដែលបង្ករអោយមានកាខូចខាតរថយន្តធ្ងន់ធ្ងរនិងម៉ូតូរងគ្រោះធ្ងន់ធ្ងរចំនួន ៣គ្រឿងត្រូវបានកម្លាំងនគរបាយការិយាល័យជំនាញខេត្តបន្ទាយមានជ័យ យកទៅរក្សាទុកនិងដោយភាគីម្ចាស់រថយន្តម៉ាកLEGENDER ពាក់ផ្លាកលេខ បន្ទាយមានជ័យ
2E 6366 ពណ៌ស និងសន្យារ៉ាប់រងការខូចខាតរថយន្តអូសរ៉ូតមួយគ្រឿង និងម៉ូតូចំនួន ៣ គ្រឿង អនុវត្តតាមនីតិវិធីចរាចរណ៍ផ្លូវគោកនគរបាលខេត្តបន្ទាយមានជ័យដើម្បីរង់ចាំភាគីរថយន្តទាំងពីរដោះស្រាយគ្នាដើម្បីបញ្ចប់រឿងនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៕
ព័ត៌មានទាន់ហេតុការណ៍២៤ ម៉ោងដោយលោក ហុីង ចាន់ថន




Previous Post Next Post