នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងសំណេះសំណាលជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ។
កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើង នៅសាលប្រជុំនៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកវរសេនីយ៍ នាយការិយាល័យ លោក អធិការ អធិការរង នាយផ្នែក នាយរងផ្នែក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៦ ។
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានមានមតិស្វាគមន៍ សំណេះសំណាល និងដាក់ផែនការជម្រុញដល់គ្រប់ថ្នាក់ដឹកនាំ នៃអធិការដ្ឋាននគរបាលស្រុកថ្មពួកទាំងអស់ ត្រូវពង្រឹងរបៀបរបបការងារ, និងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ,ពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ, ពង្រឹងការស្រាវជ្រាវបង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ៕









