លោកឧត្តមសេនីយ៌ត្រី ហេង ប៊ុនទីមេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុឲ្យដឹងថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦

 


ខេត្តព្រះសីហនុ-លោកឧត្តមសេនីយ៌ត្រី ហេង ប៊ុនទីមេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុឲ្យដឹងថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ កម្លាំងជំនាញ អ.ហខេត្ត បានបញ្ជូនជនសង្ស័យដែលជាជនបរទេសចំនួន៤៩នាក់ ទៅស្នាក់ការត្រៀមបណ្ដេញចេញខេត្តព្រះសីហនុ ។

  លោកឧត្តមសេនីយ៌ត្រីមេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជាក់ថា 

ជនសង្សយ័ទាំងអស់នេះ ពាក់ព័ន្ធករណី ឆបោកតាមប្រពន័្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចអគារស្នាក់នៅ ១កន្លែង ស្ថិតនៅក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដែលសមត្ថកិច្ចបង្ក្រាបកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ។ ជនសង្ស័យ ទាំង៤៩នាក់ (ស្រី ០១នាក់) រួមមាន៖

-ជនជាតិឥណ្ឌា ចំនួន ០៣នាក់ (ស្រី ០១នាក់)

-ជនជាតិនេប៉ាល់ ចំនួន ០៥នាក់ (ប្រុស)

-ជនជាតិប៉ាគីស្ថាន ចំនួន ២៣នាក់ (ប្រុស)

-ជនជាតិបង់ក្លាដេស ចំនួន ១៨នាក់ (ប្រុស)។

 *ចំពោះវត្ថុតាងដកហូតបានរួមមាន៖

១-កំព្យូទ័រលើតុ ចំនួន ៧៥គ្រឿង 

២-កំព្យូទ័រយួរដៃ (laptop) ចំនួន ០៥គ្រឿង

៣-ទូរសព្ទដៃ ចំនួន ៤៣៥គ្រឿង ៕(រូបភាពពីអ.ហ)



Previous Post Next Post