ខេត្តបន្ទាយមានជ័យ៖រថយន្តRANGE ROVERបុកអ្នកជិៈម៉ូតូបណ្តាលស្លាប់៣នាក់នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦នៅចំណុចផ្លូវបំបែកសាសាក្រហមស្ថិតភូមិតាជ្រឹង ឃុំចង្ហា ស្រុកអូរជ្រៅ។
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកអូរជ្រៅប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានម៉ូតូហុងដាឌ្រីពាក់ផ្លាក់លេខសៀមរាប1AO-2998មានរួមដំណើរ៣នាក់បានធ្វើដំណើរក្នុងទិសដៅពីលិចមកកើតហើយជួបឧបស័ក្ខខាងមុងឡើងកន្លងខាងជើងផ្លួវត្រូវរថយន្ត RANGE ROVERពាក់ផ្លាក់លេខភ្នំពេញ2AZ-8555បើកបរលឿនទិសដៅបញ្ច្រាស់គ្នាពីកើតមកលិចបានបុកពេញទំហឹងបណ្តាកស្លាប់៣នាក់និងកន្លែង។
មន្ត្រីនគរបាលចរាចរណ៍ជើងគោកស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ បាន
បញ្ជាក់ថា៖ក្រោយធ្វើការពិនិត្យវាស់វែងមូលហេតុគ្រោះថ្នាក់កើតឡើងបង្កដោយរថយន្តបើកបរលឿននិងម៉ូតូបើកបរគ្មានការប្រុងប្រយ័ត្ននៅពេលផ្លូវកំពុងបើកការដ្ឋានកសាងផ្លូវតូចចង្អៀតទើបបង្កគ្រោះថ្នាក់បណ្តាលស្លាប់៣នាក់ជាបុរស់មិនរកឃើញអត្តសញ្ញាណនៅឡើយនិងខូចខាតរថយន្តធ្ងន់ធ្ងរនិងម៉ូតូរងគ្រោះធ្ងន់ធ្ងរត្រូវបានកម្លាំងការិយាល័យជំនាញខេត្តបន្ទាយមានជ័យ យកទៅរក្សាទុកនៅអនុវត្តតាមនីតិវិធីចរាចរណ៍ផ្លូវគោក៕
ព័ត៌មានទាន់ហេតុការណ៍ 24 ម៉ោង ដោយលោកហ៊ីងចាន់ថន




