ទឹកចិត្តថ្នាក់ដឹកនាំ៖ ការចុះសួរសុខទុក្ខមន្ត្រីនគរបាលដែលកំពុងសម្រាកព្យាបាលជំងឺ

 


ក្រុងសិរីសោភ័ណ, ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ក្នុងនាមជាថ្នាក់ដឹកនាំ ការយកចិត្តទុកដាក់ និងការផ្តល់កម្លាំងចិត្តដល់មន្ត្រីក្រោមឱវាទ គឺជាកាតព្វកិច្ចដ៏សំខាន់ ជាពិសេសនៅពេលដែលពួកគេជួបទុក្ខលំបាក ឬមានបញ្ហាសុខភាព។

នៅវេលាម៉ោង ១០:៣០ នាទីព្រឹកថ្ងៃនេះ លោកវរសេនីយ៍ឯក ស៉ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានដឹកនាំសហការីចុះសួរសុខទុក្ខដោយផ្ទាល់ដល់ លោកអនុសេនីយ៍ឯក ខៀវ ភារុណ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។

ក្នុងឱកាសនោះ លោក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ្ឌ បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពសុខភាពរបស់លោកអនុសេនីយ៍ឯក ខៀវ ភារុណ និងបានលើកទឹកចិត្តឱ្យគាត់ខិតខំថែរក្សាសុខភាព អនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ដើម្បីឆាប់បានជាសះស្បើយវិលត្រឡប់មកបំពេញភារកិច្ចជូនអង្គភាព និងសង្គមជាតិវិញ។ ក្នុងនាមជាមេកើយ លោកអធិការបានបញ្ជាក់ថា ការចុះសួរសុខទុក្ខនេះ គឺជាការបង្ហាញពីស្មារតីសាមគ្គីភាព "ទុក្ខធុរៈរបស់មន្ត្រី ក៏ជាទុក្ខធុរៈរបស់ថ្នាក់ដឹកនាំ" ដោយមិនទុកចោលនរណាម្នាក់ឡើយ។

ជាការជួយសម្រាលការលំបាកក្នុងគ្រាលំបាកនេះ លោកអធិការនគរបាលក្រុង ក៏បានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីជូនដល់លោកអនុសេនីយ៍ឯក ខៀវ ភារុណ សម្រាប់សម្រាលបន្ទុកក្នុងការចំណាយព្យាបាលជំងឺផងដែរ៕

Previous Post Next Post