(បន្ទាយមានជ័យ)៖ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យឈ្មោះ និន យ៉ាង (អាយុ ១៩ឆ្នាំ) ទៅកាន់សាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីច្បាប់ ពាក់ព័ន្ធករណី «រំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)» លើក្មេងស្រីអាយុ ១៦ឆ្នាំ។
ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ បន្ទាប់ពីទទួលបានពាក្យបណ្តឹង។ ជនសង្ស័យរូបនេះក៏ត្រូវបានរកឃើញថាមានសារធាតុញៀនក្នុងខ្លួនផងដែរ។
ក្រោយសាកសួរ និងទទួលបានចម្លើយសារភាពពីជនសង្ស័យថាបានព្រួតគ្នាប្រព្រឹត្តអំពើល្មោភកាមពិតមែន កម្លាំងជំនាញមូលដ្ឋានបានកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងការិយាល័យជួញដូរមនុស្ស និងការពារអនីតិជននៃកងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានបញ្ជាក់ថា កម្លាំងជំនាញកំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុក ដើម្បីតាមចាប់ខ្លួនបក្ខពួកចំនួន ៣នាក់ទៀតដែលកំពុងរត់គេចខ្លួន មកផ្តន្ទាទោសតាមច្បាប់ឱ្យខានតែបាន។
📢 សូមបងប្អូនជួយចែករំលែកបន្ត ដើម្បីចូលរួមទប់ស្កាត់អំពើល្មើសនៅក្នុងសង្គម!
#ព័ត៌មានក្ដៅ #យុត្តិធម៌ #កងរាជអាវុធហត្ថ #បន្ទាយមានជ័យ #ព័ត៌មានទាន់ហេតុការ ២៤ ម៉ោង ដោយលោក ហ៊ីង ចាន់ថន សារព័ត៌មាន SNTV ប្រចាំខេត្តបន្ទាយមានជ័យ



