បើកការដេញថ្លៃស្ថាបនាផ្លូវជាង ១០ គីឡូម៉ែត្រ បម្រើផលប្រយោជន៍ពលរដ្ឋ ៦ ភូមិ ទោះមានការភាន់ច្រឡំលេខនព្វន្តបន្តិចបន្តួច នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក


ខេត្តបន្ទាយមានជ័យ) ៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលឃុំបន្ទាយឆ្មារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបើកកញ្ចប់ថវិកាដេញថ្លៃមូលនិធិឃុំសង្កាត់ឆ្នាំ២០២៦ ដើម្បីស្ថាបនាផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រវែងជាង ១០ គីឡូម៉ែត្រ ដែលជាចំណងដៃថ្មីសម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិចំនួន ៦។




គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះ មានលក្ខណៈបច្ចេកទេសដូចខាងក្រោម៖

ប្រភេទផ្លូវ៖ ក្រាលគ្រួសក្រហម

ទំហំសរុប៖ ប្រវែង ១០,២០០ ម៉ែត្រ, ទទឹង ៤ ម៉ែត្រ និងកម្រាស់ ០.១៥ ម៉ែត្រ។

តម្លៃប៉ាន់ស្មាន៖ ៤៤៣,០៩២,០២៣ រៀល។

ភូមិដែលទទួលបានផលប្រយោជន៍៖ រួមមាន ភូមិបន្ទាយឆ្មាលិច, បន្ទាយឆ្មារជើង,បន្ទាយឆ្មារត្បូង,

ក្បាលទន្សោង, ស្រះជ្រៃ និងភូមិចម្រាក់ថ្មដែកកេះ។




នៅក្នុងដំណើរការដេញថ្លៃនេះ មានក្រុមហ៊ុនចំនួន ៥ បានចូលរួមប្រកួតប្រជែងក្នុងនោះមាន១/ ក្រុមហ៊ុនទេសណារិនដែលតំណាងដោយ 

       លោកទេសណារិនដោយបានដេញថ្លៃក្នុង     

        តម្លៃ៤៣១,០០០០០០ រៀល

២/ក្រុមហ៊ុន ខ្មែរអានីសត ឯ.ក ដែលតំណាងដោយ

      លោកតាំងគឹមឡាយនដោយបានដេញថ្លៃក្នុង     

        តម្លៃ ៤០៨,០០០០០០ រៀល

៣/ ក្រុមហ៊ុន ខឹម តៃលី ដែលតំណាងដោយ

      លោក លីគឹម ហុង ដោយបានដេញថ្លៃក្នុង     

        តម្លៃ ៤៣៨,០៩០០០០រៀល

៤/ក្រុមហ៊ុន យី ឈុនឌី តំណាងដោយ

   ឈ្មោះ យី ឈុនឌី ដោយ បានដេញថ្លៃក្នុង តម្លៃ ៤៤០,០២៨០០០រៀល

៥/ ក្រុមហ៊ុន រ័ត្ន មេត្តា ដែលតំណាងដោយ ឈ្មោះ

     ស្រ៊ុន ស៊ីវន ដោយ បានដេញថ្លៃក្នុង តម្លៃ ៤០៨,០០០០០០ រៀល ដែលដំបូងឡើយគេឃើញក្រុមហ៊ុនចំនួនពីរបានចាវគ្នារវាងក្រុមហ៊ុន

ខ្មែរអានីសត ឯ.កនិងក្រុមហ៊ុន រ័ត្ន មេត្តា ដែលដេញថ្លៃក្នុង៤០៨,០០០០០០ រៀលដូចគ្នាទៅក្រោយពីគណៈកម្មការលទ្ធកម្មបានត្រួតពិនិត្យទៅលើបច្ចេកទេសបែរជាអ្នកទទួលបានជ័យជំនះបានទៅលើក្រុមហ៊ុន ខឹម តៃលី ទៅវិញក្រោយពីគណនារួចក្រុមហ៊ុននេះត្រូវដេញថ្លៃក្នុងតម្លៃ៣៨៧,៦០០០០០រៀលវិញដែលចុះ១២,៥២%

ដែលធ្វើឲ្យក្រុមហ៊ុនខាងលើត្រូវបានទទួលជោគជ័យក្នុងការដេញថ្លៃដោយជាប់សុពលភាពលេខ១ ដោយសារភាពក្រឡាប់ចាក់បែបនេះធ្វើឱ្យមហាជនដែលកំពុងតាមដានការដេញថ្លៃមានការស្រឡាំងកាំង

ចំពោះលទ្ធផលភ្លាមៗនោះអ្នកសារព័ត៌មានបានធ្វើការ

សម្ភាសផ្ទាល់ជាមួយលោក ហេង សុភ័ក្រ មេឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យលោក ហេងសុភ័ក្រ បកស្រាយពាក់ព័ន្ធនិងករណីខាងលើដើម្បីកុំឲ្យមហាជនមានការយល់ច្រឡំ។

ពាក់ព័ន្ធនឹងករណីនេះ លោក ហេង សុភ័ក្រ មេឃុំបន្ទាយឆ្មា បានផ្តល់បទសម្ភាសន៍ដោយផ្ទាល់ដល់លោក ហ៊ីង ចាន់ថន អ្នកសារព័ត៌មាន sntv ដើម្បីបញ្ជាក់ពីតម្លាភាពថា៖

"កំហុសឆ្គងបន្តិចបន្តួចដែលកើតឡើង គឺដោយសារបច្ចេកទេសក្នុងការគណនាលេខនព្វន្តរបស់ក្រុមហ៊ុន

 (Arithmetic Error) ប៉ុន្តែបន្ទាប់ពីគណៈកម្មការលទ្ធកម្មបានត្រួតពិនិត្យយ៉ាងច្បាស់លាស់ និងធ្វើការកែតម្រូវឡើងវិញតាមច្បាប់លទ្ធកម្ម ទើបរកឃើញថា ក្រុមហ៊ុន ខឹម តៃលី គឺជាអ្នកទទួលបានជ័យជំនះក្នុងតម្លៃ ៣៨៧,៦០០,០០០ រៀល (ចុះថ្លៃ ១២.៥២% ធៀបនឹងតម្លៃប៉ាន់ស្មាន)។"

លោក ហេង សុភ័ក្រ មេឃុំបានបន្ថែមដោយប្រើសុភាសិតថា "ដំរីជើងបួនគង់តែមានភ្លាត់" អ្នកប្រាជ្ញចេះស្ទាត់គង់តែមានភ្លេច"ដើម្បីបញ្ជាក់ថា កំហុសអក្ខរាវិរុទ្ធ ឬលេខនព្វន្ត អាចកើតមាន ប៉ុន្តែសំខាន់គឺការកែតម្រូវឱ្យត្រឹមត្រូវតាមបច្ចេកទេស ដើម្បីការពារផលប្រយោជន៍ថវិការដ្ឋ និងធានាបាននូវគុណភាពផ្លូវសម្រាប់បងប្អូនប្រជាពលរដ្ឋ។


អាជ្ញាធរភូមិ-ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋក្នុងឃុំបានសម្តែងនូវក្តីសប្បាយរីករាយយ៉ាងខ្លាំង ចំពោះលទ្ធផលនៃការដេញថ្លៃដែលទទួលបានតម្លៃទាបជាងការប៉ាន់ស្មាន ដែលជាការសន្សំសំចៃថវិកាឃុំបានមួយផ្នែកធំ។ អ្វីដែលបងប្អូនប្រជាពលរដ្ឋចង់បានបំផុតនោះគឺ ផ្លូវដែលមានគុណភាពខ្ពស់ ត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ពលរដ្ឋ

គួរបញ្ជាក់ថា ការបើកការដ្ឋានស្ថាបនានឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ ក្រោយពេលបញ្ចប់នីតិវិធីរដ្ឋបាលដែលនៅសេសសល់៕

ព័ត៌មានទាន់ហេតុការណ៍ ២៤ ម៉ោងដោយលោក ហុីង ចានថន

أحدث أقدم