ផ្សារទំនើប Emart24 បើកសាខាចំនួន៣កន្លែងនៅក្នុងខេត្តព្រះសីហនុ ដែលនឹងដាក់លក់ផលិតផលរបស់ប្រទេសកូរ៉េខាងត្បូង,ផលិតផលរបស់ប្រទេសកម្ពុជាយើង និងគ្មានទេផលិតផលរបស់ប្រទេសថៃ !




ពិធីបើកសម្ពោធសាខាផ្សារទំនើប Emart24 ចំនួន៣កន្លែងនៅក្នុងខេត្តព្រះសីហនុនេះ ធ្វើឡើងនាព្រឹកថ្ងៃ២៥មេសា២០២៦ នៅទីតាំងផ្សារទំនើប Emart24 ផ្សារលើក្រុងព្រះសីហនុ។
អ្នកឧកញ៉ាទៀ វិចិត្រ ដែលជាប្រតិបត្តិករ សាខាផ្សារទំនើប Emart24ក្នុងខេត្តព្រះសីហនុថ្លែងថា នេះជាការបើកសម្ពោធផ្សារទំនើប Emart24 រួមគ្នាទាំង៣ទីតាំងរួមមាន៖ ទីតាំងទី១នៅផ្សារលើក្រុងព្រះសីហនុ, ទីតាំងទី២ នៅកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ និងទីតាំងទី៣នៅទំនប់រលកក្នុងក្រុងព្រះសីហនុ។



អ្នកឧកញ៉ាទៀ វិចិត្រមានប្រសាសន៍បញ្ជាក់អំពីផលិតផលទំនិញដែលនឹងដាក់លក់ជូនអតិថិជន គឺជាផលិតផលនាំមកពីប្រទេសកូរ៉េខាងត្បូង រួមនិងផលិតផលរបស់ប្រទេសកម្ពុជាយើង ក្នុងនោះអ្នកឧកញ៉ាទៀ វិចិត្របញ្ជាក់ច្បាស់ថា គ្មានទេផលិតផលរបស់ប្រទេសថៃ នៅក្នុងផ្សារទំនើប Emart24 នេះ។












أحدث أقدم