ដំណើរទស្សនកិច្ចធុរកិច្ច និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅប្រទេសចិន

 



រាជធានីភ្នំពេញ-ក្វាងចូវ-ហ្សិនចិន៖ ក្នុងស្មារតីពង្រីកសក្តានុពលពាណិជ្ជកម្ម និងរឹតចំណងមិត្តភាពរវាងសហគ្រិនកម្ពុជា-ចិន គណៈប្រតិភូធុរកិច្ចដឹកនាំដោយ លោក ភួន វីរៈ នាយក BNI ប្រចាំតំបន់ខេត្តព្រះសីហនុ បានបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ ទៅកាន់ខេត្តក្វាងចូវ (Guangzhou) និងខេត្តហ្សិនចិន (Shenzhen) នៃសាធារណរដ្ឋប្រជាមានិតចិន។



     លោក ភួន វីរៈ នាយក BNI ប្រចាំតំបន់ខេត្តព្រះសីហនុ បានប្រាប់បណ្ដាញព័ត៌មានថា ​ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើងតបតាមការអញ្ជើញយ៉ាងកក់ក្តៅពីសំណាក់៖ ​នាយក BNI ប្រចាំ
តំបន់ក្វាងចូវ និងហ្សិនចិន៖
ក្នុងគោលបំណង ផ្លាស់ប្តូរបទ
ពិសោធន៍ និងតភ្ជាប់បណ្តាញសហគ្រិនក្នុងប្រព័ន្ធ BNI លំដាប់អន្តរជាតិ។ក៏ដូចជាដើម្បីសិក្សាស្វែងយល់អំពីបច្ចេកវិទ្យាចុងក្រោយ គុណភាពផលិតផល និងលទ្ធភាពនាំចូលបច្ចេកវិទ្យាបៃតងមកកាន់ទីផ្សារកម្ពុជា។




​ក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះដែលដឹកនាំដោយរូបលោក រួមដំណើរដោយ ថ្នាក់ដឹកនាំសហគ្រិនឆ្នើមៗ រួមមាន៖
លោក សារី ផល្លា នាយកក្រុមហ៊ុន (សមាជិកថ្នាក់ដឹកនាំ)
លោក គង់ ប៉េងឃាង នាយកក្រុមហ៊ុន (សមាជិកថ្នាក់ដឹកនាំ) ដែលសុទ្ធសឹងជាសហគ្រិនដែលមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការអភិវឌ្ឍន៍វិស័យសំណង់ និងពាណិជ្ជកម្មនៅខេត្តព្រះសីហនុ។ ប្រភពពីលោក ភួន វីរៈ នាយក BNI ប្រចាំតំបន់ខេត្តព្រះសីហនុបានបន្ថែមទៀតថា.សកម្មភាពសំខាន់ៗក្នុងរយៈ ពេល ៣ថ្ងៃកិច្ចពិភាក្សាធុរកិច្ច (Business Matching): គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយបណ្តាញសហគ្រិន BNI នៅតំបន់ក្វាងចូវ និងហ្សិនចិន ដើម្បីស្វែងរកឱកាសវិនិយោគរួមគ្នា និងការផ្លាស់ប្តូរអតិថិជនរវាងតំបន់ទាំងពីរ។​ការចុះពិនិត្យខ្សែសង្វាក់ផលិតកម្ម៖ ថ្នាក់ដឹកនាំបានចុះទៅដល់រោងចក្រផ្ទាល់ ដើម្បីពិនិត្យ មើលបច្ចេកវិទ្យាផលិតសម្ភារសំណង់ទំនើបៗ និងប្រព័ន្ធថាមពលព្រះអាទិត្យ (Solar Energy) ដែលជាតម្រូវការចាំបាច់សម្រាប់គម្រោងអភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន។
ការពង្រឹងទំនាក់ទំនងមហាមិត្ត៖ ដំណើរទស្សនកិច្ចនេះមិនត្រឹមតែជាការងារជំនួញប៉ុណ្ណោះទេ ប៉ុន្តែជាការសបញ្ជាក់ពីភាពរឹងមាំនៃទំនាក់ទំនង "មហាមិត្តចិន" ក្នុងកម្រិតសហគ្រិន និងសហគ្រិន។ជាលទ្ធផលរំពឹងទុក​ក្រោយ
បញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃនេះ ថ្នាក់ដឹកនាំរំពឹងថានឹង៖​នាំយកនូវបច្ចេកវិទ្យាសំណង់ និងថាមពលកកើតឡើងវិញថ្មីៗ មកអនុវត្តក្នុងគម្រោងនានានៅកម្ពុជា។​ពង្រីកបណ្តាញ
ទំនាក់ទំនង BNI កម្ពុជា ទៅកាន់ឆាកអន្តរជាតិកាន់តែទូលំទូលាយ
​ទាក់ទាញវិនិយោគិនចិន ឲ្យមកស្វែងយល់កាន់តែច្បាស់ពីសក្តានុពលសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ។





Previous Post Next Post