នគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបញ្ជូនជន សង្ស័យប្រុស ស្រីចំនួន ៨នាក់និងវត្ថុតាងពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនទៅតុលាការចាត់ការតាមនីតិវិធី

 



   នគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យថ្ងៃទី១៧ ខែមិថុនាឆ្នាំ ២០២៦ បានបញ្ជូនខ្លួន ជាន់សង្ស័យប្រុស ស្រីចំនួន៨នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងទៅតុលាការខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី ។

លោកវរសេនីយ៍ទោ អុន កាថន អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា÷ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីសឿម  សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងការចង្អុលបង្ហាញផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ធីន ស៊ិនដេត ស្នងការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៤និង៤០នាទីល្ងាច លោកបាមចាត់តាំងឲ្យលោកវរសេនីយ៍ត្រី ដា រតនៈ ឋានៈអធិការរង ទទួលផែនប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាផូល្បាតនៅចំណុចអាងប្រាសាទប្រាំខាងជើងភូមិគោកកី ឃុំតាផូ ស្រុកស្វាយចេក ចម្ងាយប្រហែល៤០០ម៉ែត្របានឃើញមនុស្ស១នាក់ដោយមានការសង្ស័យកម្លាំងយើងក៏បានធ្វើការត្រួតពិនិត្យ
១.ឈ្មោះ ថាត់ លីន ភេទប្រុស អាយុ២៨ឆ្នាំនៅភូមិយាងវៀន ឃុំផ្គាំ ស្រុកស្វាយចេក ត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សរថ្លា២កូនថង់ (សង្ស័យសារធាតុញៀន) ។ តេស្តិវិជ្ជមាន (+) ។

លោកអធិការបានបន្តថា÷យោងតាមចម្លើយសារភាពរបស់ឈ្មោះខាងលើថាខ្លួនទិញថ្នាំញៀនចំនួន២កូនថង់ពីឈ្មោះ ភី ចាន់នីន (ហៅង៉ោល) ភេទប្រុស នៅភូមិផ្គាំ តែទៅស្នាក់នៅជម្រកស្នាក់បណ្តោះអាសន្នជនភៀសសឹក ភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ។ នៅថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២៦ វេលាម៉ោង ១០:០០នាទីព្រឹក លោកបានចាត់តាំង÷ ១ /-លោកវរសេនីយ៍ទោ គក់ សុភ័ក្រ្ត ឋានៈអធិការរង ទទួលផែនយុត្តិធម៍
       ២ /-លោកវរសេនីយ៍ត្រី ដា រតនៈ ឋានៈអធិការរង ទទួលផែនប្រឆាំងគ្រឿងញៀនដឹកនាំកម្លាំងបន្តទៅនាំខ្លួនបានចំនួន៣នាក់ទៀតនៅចំណុចផ្លូវវិស្វកម្មខាងជើងជម្រកស្នាក់នៅបណ្តោះអាសន្នជនភៀសសឹកភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ចម្ងាយប្រហែល៥០០ម៉ែត្រ ។
១/-ឈ្មោះ វ៉ាន នី ភេទប្រុស អាយុ ៣៥ ឆ្នាំ នៅជម្រកស្នាក់នៅបណ្រោះអាសន្នជនភៀសសឹក ភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក (ភូមិជោគជ័យ) ត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៍សរថ្លា២២កូនថង់ និង ថ្នាំប្រភេទគ្រាប់ពណ៍ក្រហមចំនួន ២៦១ គ្រាប់ ។តេស្តិវិជ្ជមាន(+)
២/-ឈ្មោះ ភី ចាន់នីន ភេទប្រុស អាយុ ៣០ ឆ្នាំនៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ។ តេស្តិវិជ្ជមាន(+)។
៣/-ឈ្មោះ អាង វ៉ាន់ ភេទប្រុស អាយុ ២៨ ឆ្នាំនៅភូមិយាងវៀន ឃុំផ្គាំ ស្រុកស្វាយចេក ។ តេស្តិវិជ្ជមាន(+) និងមួយគោលដៅទៀតនៅចំណុចជម្រកស្នាក់នៅបណ្តោះអាសន្នជនភៀសសឹក ផ្លូវលេខ ២១ ផ្ទះលេខ ២៧៦៤ (ភូមិជោគជ័ក) បានចំនួន៤នាក់ស្រី២នាក់ ។
៤/-ឈ្មោះ យ៉ាង គួ ភេទប្រុស អាយុ ២៣ ឆ្នាំស្ថិតនៅជម្រកស្នាក់នៅបណ្តោះអាសន្នភូមិស្លក្រាមឃុំស្លក្រាម ស្រុកស្វាយចេក ។(ភូមិជោកជ័យ)ត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៍សរថ្លា១កូនថង់ ។ តេស្តិវិជ្ជមាន(+)
៥/- ឈ្មោះ សាំ សាន់ ភេទប្រុស អាយុ ២៧ ឆ្នាំស្ថិតនៅជម្រកស្នាក់នៅបណ្តោះអាសន្នភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ។ភូមិជោកជ័យ តេស្តិវិជ្ជមាន(+)
៦/- ឈ្មោះ សំរឹត ចាន់ធី ភេទស្រី អាយុ ២៥ ឆ្នាំស្ថិតនៅជម្រកស្នាក់នៅបណ្តោះអាសន្នភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ។(ភូមិជោកជ័យ)រកឃើញម្សៅក្រាមពណ៍សរថ្លា៣កូនថង់នៅលើផ្ទះតែមិនទទួលស្គាល់ ។
៧/- ឈ្មោះ ឌុល សាណាមអយ ភេទស្រី អាយុ ឆ្នាំ៣០នៅភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ។

លោកវរៈសេនីយ៍ត្រីធិន ស៊ិនដេតស្នងការរោងទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀនបានបញ្ជាក់បន្ថែមថា÷ជនសង្ស័យប្រុស ស្រីទាំង៨នាក់រួមទាំងវត្ថុតាងបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីហើយ.។



Previous Post Next Post