ជន​សង្ស័យ​ប្រុសស្រី៨នាក់ ត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីលួច និងទទួលផលចោរកម្ម




បបន្ទាយមានជ័យ: អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង​ដោយ​មាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នង​ការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​៣០​ ខែ​មីនា​ ឆ្នាំ​២០២៦​លោក​ឧត្ដមសេនីយ៍​ត្រី​ នូ​ ជីវ័ន្ត​ ស្នង​ការ​រង​ផែន​ការ​ងារ​ព្រហ្ម​ទណទណ្ឌដឹកនាំកម្លាំងផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវ និងបាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​៨នាក់​ ពាក់​ព័ន្ធ​ករណី​លួចកាច់សោកម៉ូតូ និងទទួល​ផល​ចោ​រកម្ម​។




លោក​វរសេនីយ៍ឯក​ ភឿង​ ម៉ាន់សឹង្ហ​ នាយ​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ បានឲ្យដឹងថា ក្រៅពីឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៨នាក់ កម្លាំងនគរបាលយើងបានធ្វើការដកហូតវត្ថុតាង ១.ម៉ូតូម៉ាកស្កុបពី ពណ៌ទឹកក្រូច ចំនួន០១គ្រឿង គ្មានស្លាកលេខ(ម៉ូតូជនរងគ្រោះ)។ ២.ម៉ូតូម៉ាកC១២៥ ពណ៌ខ្មៅ អត់ស្លាកលេខចំនួន០១គ្រឿង ។

នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យទាំង០៨នាក់បានឆ្លើយសារភាពថាពួកគេពិតជាបានប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោសចែកចាយនិងប្រើប្រាស់ថ្នាំញៀនពិតប្រាកដមែន។ ក្រោយសួរនាំ ម៉ូតូត្រូវបានប្រគល់ជូនជនរងគ្រោះវិញ រីឯជនសង្ស័យទាំងនេះ នឹងត្រូវបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕
أحدث أقدم