(បន្ទាយមានជ័យ) លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ និងព្រះអង្គ ង៉ែត សម្ផស្ស ជំនួយការផ្ទាល់របស់ព្រះវិរៈមុន្នី វ៉ា ចិន្តា ព្រះមេគណខេត្តបន្ទាយមានជ័យ និងជាម្ចាស់អាស្រមវិបស្សនារាម ផ្លូវលេខ៧ ស្ថិតនៅក្នុងភូមិសូភី២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានអញ្ជើញ និងនិមន្តនាំយកនៅបន្លែចម្រុះ ៣តោនជាង ទៅប្រគល់ជូនដល់ថ្នាក់ដឹកនាំពន្ធនាគារខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ដើម្បីប្រគល់ជូនចុងភៅ ធ្វើម្ហូបអាហារសម្រាប់ផ្គត់ផ្គង់ដល់អ្នកជាប់ឃុំនៅក្នុងពន្ធធនាគារខេត្ត និងបញ្ជូនដល់កងកម្លាំងដែលឈរជើងនៅជួរមុខ ពិធីប្រគល់ជូនធ្វើនៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅក្នុង ក្រុងសិរីសោភ័ណ។
សម្រាប់បន្លែចម្រុះដែលប្រគល់ជូន និងធ្វើការបែងចែកជូនក្នុងនោះរួមមាន៖
១,ប្រគល់ជូនដល់ថ្នាក់ដឹកនាំពន្ធនាគារខេត្តបន្ទាយមានជ័យ បន្លែចម្រុះ ២តោន។
២,ប្រគល់ជូនដល់ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ១តោនកន្លះ៕
ព័ត៌មានទាន់ហេតុការណ៍២៤ដោយលោក ហុីង ចាន់ថន












