បេសកកម្មមនុស្សធម៌! ពន្ធនាគារខេត្តបន្ទាយមានជ័យ សហការជាមួយក្រសួងសុខាភិបាល ចុះពិនិត្យស្រាវជ្រាវរកជំងឺរបេងលើជនជាប់ឃុំ

  



ខេត្តបន្ទាយមានជ័យ៖
ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សុខមាលភាព និងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង កាលពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៦ កន្លងទៅ ពន្ធនាគារខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន និងសហការជាមួយក្រុមការងារ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ដឹកនាំដោយ លោកវេជ្ជបណ្ឌិត លី សុធីន បានចុះធ្វើរោគវិនិច្ឆ័យ និងថតសួតស្រាវជ្រាវរកជំងឺរបេងយ៉ាងស៊ីជម្រៅដល់មន្ត្រី និងជនជាប់ឃុំផ្ទាល់។
📊 លទ្ធផលនៃការពិនិត្យសុខភាព៖
* មន្ត្រីពន្ធនាគារ (១៣ រូប៖ ស្រី ០៣រូប) ៖ លទ្ធផល «អវិជ្ជមានទាំងអស់»។
* ជនជាប់ឃុំ (៥៣៤ នាក់៖ ស្រី ២៦រូប) ៖ រកឃើញវិជ្ជមាន ១១នាក់ (ស្រី ០០នាក់) ដែលក្នុងនោះ៖
   * BK(+) ចំនួន ០៩នាក់
   * BK(-) ចំនួន ០២នាក់
🛡️ វិធានការបន្ទាន់៖
ចំពោះជនជាប់ឃុំដែលមានលទ្ធផល «វិជ្ជមាន» ខាងលើ ភាគីពន្ធនាគារបានរៀបចំបំបែកពួកគាត់ដាក់សម្រាកនៅ បន្ទប់ដាច់ដោយឡែក ជាបន្ទាន់ ដើម្បីធ្វើការព្យាបាលតាមដានសុខភាពយ៉ាងជិតស្និទ្ធ និងការពារការចម្លងបន្តក្នុងមណ្ឌលឃុំឃាំង។
ព័ត៌មានទាន់ហេតុការណ៍ ២៤ម៉ោង ផ្សាយជូនដោយលោក ហ៊ីង ចាន់ថន ពីសារព័ត៌មាន SNTV ប្រចាំខេត្តបន្ទាយមានជ័យ


أحدث أقدم