«ញើសឈាមដោះបំណុលមិនរួច!»៖ កម្មករសំណង់នៅអូត្រេះ ងើបតវ៉ាប្រឆាំងមេការ ដង្ហែក្បួនទាមទារប្រាក់ខែពីលោក ចូវ ឈីង និងអំពាវនាវដល់អាជ្ញាធរជួយសង្គ្រោះ

 



​ខេត្តព្រះសីហនុ៖ សំឡេងស្រែកតវ៉ាយ៉ាងទ្រហឹងអឺងកងបានផ្ទុះឡើងនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នេះ នៅមុខអគារ ៣ ក្នុងតំបន់ឆៃណាថោន អូត្រេះ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខណៈក្រុមកម្មករសំណង់ជាច្រើននាក់បានប្រមូលផ្តុំគ្នាដាក់បន្ទុកទល់នឹងអាគារ 3 ទាមទារឱ្យលោក ចូវ ឈីង ដែលជាតំណាងក្រុមហ៊ុន ចេញមុខទទួលខុសត្រូវ និងដោះស្រាយប្រាក់ឈ្នួលដែលបានជំពាក់ជាយូរមកហើយ។



​នៅក្នុងបទសម្ភាសន៍ផ្ទាល់ជាមួយបណ្ដាញព័ត៌មាន តំណាងកម្មករសំណង់ម្នាក់បានរៀបរាប់ទាំងទឹកភ្នែក និងក្តុកក្តួលក្នុងចិត្តថា៖

​«ពួកខ្ញុំខិតខំធ្វើការបែកញើសហូរញើសឈាម ទាំងយប់ទាំងថ្ងៃ ហត់នឿយសស្កឹម ដើម្បីតែរកប្រាក់ចំណូលមកផ្គត់ផ្គង់ក្រពះគ្រួសារប្រចាំថ្ងៃ និងបង់រំលស់អង្គការ/ធនាគារជារៀងរាល់ខែ។ ប៉ុន្តែភាគីមេការ និងក្រុមហ៊ុន បែរជាក្រឡេចក្រឡុច មិនព្រមបើកប្រាក់ឈ្នួលឱ្យពួកខ្ញុំទៅវិញ។ ការធ្វើបែបនេះ គឺដូចជាត្បៀតបំពង់ក និងរុញពួកខ្ញុំឱ្យធ្លាក់ចូលក្នុងរណ្តៅបំណុល! ពួកខ្ញុំគ្មានជម្រើសអ្វីក្រៅពីចេញមុខតវ៉ាទល់នឹងមេការ និងទាមទារឱ្យលោក ចូវ ឈីង ចេញមុខដោះស្រាយបើកប្រាក់ខែឱ្យពួកខ្ញុំជាបន្ទាន់នោះទេ»។

ជុំវិញបញ្ហានេះបើយោងតាម ​រំលោភលើច្បាប់ស្តីពីការងារ៖ ការពន្យារពេល ឬអូសបន្លាយមិនបើកប្រាក់ឈ្នួលជូនកម្មករ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើ មាត្រា ១១៦ នៃច្បាប់ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឱ្យនិយោជកត្រូវបើកប្រាក់ឈ្នួលជូននិយោជិតឱ្យបានទៀងទាត់។


​កាតព្វកិច្ចរបស់ភាគីក្រុមហ៊ុន៖ លោក ចូវ ឈីង ក្នុងនាមជាតំណាងក្រុមហ៊ុន និងភាគីមេការ មិនអាចគេចវេសពីកាតព្វកិច្ចនេះបានឡើយ ហើយត្រូវតែចូលរួមដោះស្រាយវិវាទដោយតម្លាភាព ដើម្បីការពារសិទ្ធិមូលដ្ឋានរបស់កម្មករ។

​យន្តការដោះស្រាយតាមច្បាប់៖ ប្រសិនបើគ្មានដំណោះស្រាយសមស្រប កម្មករមានសិទ្ធិពេញលេញក្នុងការប្តឹងទៅ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ ឬក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។


​ក្នុងស្ថានភាពដ៏លំបាកនេះ ក្រុមកម្មករសំណង់ទាំងអស់បានលើកដៃសំពះ និងលើកបដាសំណូមពរយ៉ាងទទូច៖

​ទាមទារឱ្យលោក ចូវ ឈីង និងភាគីមេការ៖ ចេញមុខមកចរចាដោយផ្ទាល់ និងបើកប្រាក់ឈ្នួលដែលជំពាក់ទាំងអស់ជូនកម្មករឱ្យបានឆាប់បំផុត ដើម្បីដោះស្រាយជីវភាពចំពោះមុខ។

និង​ទទូចសុំឱ្យអាជ្ញាធរដែនដី ពិសេសឯកឧដ្ឋមអភិបាលខេត្តព្រះសីហនុ និងមន្ទីរការងារខេត្ត ជួយចុះអន្តរាគមន៍ស្វែងរកយុត្តិធម៌ និងការពារស្រមោលកម្មករក្រីក្រ មិនឱ្យភាគីក្រុមហ៊ុនបន្តជិះជាន់ ឬគេចវេសបានឡើយ។










أحدث أقدم